ភូមិរបស់គេទាំងអស់មានប្រាំ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន
បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះជាទីក្រុងរបស់គេ ដរាបដល់រាជ្យព្រះបាទដាវីឌ។
ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងតំណគេតមក។
ក្រុងអាយីន រីម៉ូន អេធើរ ហើយអាសាន ទាំងអស់មានបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ
ក្រុងអាយីន និងវាលស្មៅជុំវិញ ក្រុងយូថា និងវាលស្មៅជុំវិញ ក្រុងបេត-សេមែស និងវាលស្មៅជុំវិញ គឺទាំងអស់មានក្រុងប្រាំបួន ពីកុលសម្ព័ន្ធទាំងពីរនេះ។