កូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ និងធីឡូន ហើយកូនរបស់អ៊ីស៊ី គឺសូហេត និងបេន-សូហេត។
កូនរបស់អ័ផែម គឺអ៊ីស៊ី កូនរបស់អ៊ីស៊ី គឺសេសាន កូនរបស់សេសាន គឺអ័ឡាយ។
កូនរបស់ប្រពន្ធហូឌា ជាប្អូនស្រីណាហាំ គឺជាពួកអ្នកតាំងក្រុងកៃឡា ស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី។
កូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ជាមេអស់ទាំងគ្រួនៃពួកអ្នកដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា