នៅក្រុងយេរូសាឡិម ទ្រង់បង្កើតបានបុត្រទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មានបួនអង្គ កើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល
ព្រះបាទដាវីឌក៏ចាត់ឲ្យគេទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា៖ «នាងឈ្មោះបាតសេបា ជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត»។
ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។
និងយីបហារ អេលីសាម៉ា អេលីផាលេត
អ៊ីសាយបង្កើតស្តេចដាវីឌ ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន
អេលាគីមជាកូនមេលាស មេលាសជាកូនម៉ៃណាន ម៉ៃណានជាកូនម៉ាតាថា ម៉ាតាថាជាកូនណាថាន់ ណាថាន់ជាកូនដាវីឌ