បុត្ររបស់សេកានា គឺសេម៉ាយ៉ា ហើយបុត្ររបស់សេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត ទាំងអស់មានប្រាំមួយអង្គ។
បុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា។
ឯបុត្ររបស់នារីយ៉ា គឺអេលីយ៉ូណាយ ហេសេគា និងអាសរីកាម ទាំងអស់មានបីអង្គ។
ក្នុងពួកកូនចៅភីនេហាស មានគើសុន។ ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល។ ក្នុងពួកកូនចៅដាវីឌ មានហាធូស។
ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូស មានសាការី ហើយរាប់តាមបញ្ជីជាតិ មានប្រុស ១៥០ នាក់ ដែលទៅជាមួយ។