Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 3:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា​ទ្រង់ រួច​រេហូ‌បោម​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

រេហូ‌បោម​ក៏​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ។ មាតា​ទ្រង់​នាម​ថា​ណាអា‌ម៉ា សាសន៍​អាំម៉ូន។ អ័ប៊ីយ៉ា​ជា‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

អេសា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​សព​ទ្រង់​ជា​មួយ​នឹង​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស ហើយ​យេ‌ហូសា‌ផាត ជា​‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។

អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​របស់​ដាវីឌ រួច​អេសា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

យេ‌ហូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូរ៉ាម យ៉ូរ៉ាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហា‌ស៊ីយ៉ា អ័ហា‌ស៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូអាស

នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក​ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។

នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី ក្នុង​រាជ្យ​ស្តេច​យេរ៉ូ‌បោម ព្រះបាទ​អ័ប៊ីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា។

ព្រះបាទ​អ័ប៊ីយ៉ា​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា​ជា​បុត្រា ឡើង​សោយ‌រាជ្យជំនួស​បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​ដប់​ឆ្នាំ។

ព្រះបាទ​យេ‌ហូសា‌ផាត​ជា​បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​បិតា ទ្រង់​ក៏ពង្រឹង​កម្លាំង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម