១ របាក្សត្រ 29:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រមទាំងរឿងពីរាជ្យ ឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ និងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗផង។:៚ សូមមើលជំពូក |
ឯដំណើរដែលព្រះករុណាបានឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក ហើយពោលថា "ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ តែត្រូវទុកគល់ និងឫសរបស់វានៅក្នុងដី ហើយយកវ័ណ្ឌដែក និងលង្ហិនចងព័ទ្ធជុំវិញ នៅកណ្ដាលវាលស្មៅ ឲ្យទទឹកជោកដោយទឹកសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយសត្វនៅទីវាល រហូតទាល់តែកន្លងផុតប្រាំពីរខួប"
គឺព្រះករុណានឹងត្រូវគេបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ទ្រង់នឹងទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់បានកន្លងផុតប្រាំពីរខួប គឺទាល់តែព្រះករុណាជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានរាជ្យដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ។