ក្នុងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី។ ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ។
កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅកណ្ដាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន។
ដូច្នេះ នៅថ្ងៃនោះ ប្រជាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសម្លាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកពីស្តេចទេ។
អ័ហ៊ីណាដាប់ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម។
ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា។
ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអម្បាលម៉ាន។