យ៉ាសុបៀម ជាកូនសាបឌាល ត្រួតលើពួកវេនទីមួយ ខែទីមួយ ហើយក្នុងវេនលោកមានពីរម៉ឺនបួនពាន់នាក់។
ទាំងនេះជាឈ្មោះទាហានខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សម្លាប់មនុស្សអស់ប្រាំបីរយនាក់ក្នុងមួយពេល។
នេះជាឈ្មោះរបស់ពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើអ្នកទាំងបី ហើយបានពួយលំពែង សម្លាប់មនុស្សបីរយនាក់ក្នុងពេលតែមួយ។
នេះជាបញ្ជីរាយនាមពួកអ៊ីស្រាអែល ពួកមេលើវង្សឪពុកគេ ពួកមេទ័ពធំតូច និងពួកនាយដែលបម្រើស្តេច តាមវេនរបស់គេចេញចូលរាល់ខែ នៅពេញក្នុងឆ្នាំ វេននិមួយៗមានពីរម៉ឺនបួនពាន់នាក់។
លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សម្រាប់ខែដំបូង។