មេទីដប់ពីរ សម្រាប់ខែទីដប់ពីរ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មានពីរម៉ឺនបួនពាន់នាក់ដែរ។
ហេលែបកូនប្អាណា ពីស្រុកនថូផា អ៊ីតតាយកូនរីបាយ ពីស្រុកគីបៀរ ក្នុងពូជកូនចៅបេនយ៉ាមីន
ម៉ាហារ៉ាយជាអ្នកក្រុងនថូផា ហេលែបកូនប្អាណាជាអ្នកក្រុងនថូផា
មេទីដប់មួយ សម្រាប់ខែទីដប់មួយ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអិម ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។
ពួកចៅហ្វាយក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន មានដូចជា ក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា។
កូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត និងមេវណូថាយ ។
ដូច្នេះ អូធ្នាលជាកូនកេណាស ដែលកេណាសជាប្អូនលោកកាលែប ក៏វាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសា កូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។
ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានអ្នកសង្គ្រោះម្នាក់ដល់ពួកកូនចៅអ៊ីស្រាអែល ដែលបានសង្គ្រោះពួកគេឲ្យរួច គឺអូធ្នាល ជាកូនកេណាស ដែលជាប្អូនរបស់លោកកាលែប។