Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 26:28

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ក៏​ជា​របស់​សាំយូ‌អែល ជា​ហោរា​របស់​សូល ជា​បុត្រ​គីស របស់​អ័ប៊ី‌នើរ ជា​កូន​នើរ និង​របស់​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ។ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូ‌មិត និង​បង‌ប្អូន​គាត់​ទាំង​អស់។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​របស់ដែល​គេ​ចាប់​យក​បាន​ក្នុង​ចម្បាំង សម្រាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

ក្នុង​ចំណោម​កូន​ចៅ​ពួក​យីតសារ មាន​កេណា‌នា និង​កូន​ចៅ​គាត់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខាង​ក្រៅ ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ​ក្រម និង​សុភា។

ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សម្រាប់​ទី​លាន​របស់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំ‌វិញ ដែល​សម្រាប់​ជា​ឃ្លាំង​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ និង​ឃ្លាំង​នៃ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន

ពេល​ស្ដេច​សូល​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលី‌ស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា៖ «អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?» អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា៖ «ឱ​ព្រះ‌ករុណា​អើយ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូល‌បង្គំ​មិន​ដឹង​សោះ​ឡើយ»។

(កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា «ចូរ​យើង​ទៅ​ឯ​អ្នក​មើល​ឆុត» ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ)។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម