ឆ្នោតមុនដំបូង ត្រូវលើឈ្មោះយ៉ូសែប សម្រាប់ពួកអេសាភ ទីពីរត្រូវលើកេដាលា ដែលខ្លួនគាត់ បងប្អូន និងកូនគាត់ ទាំងអស់មានដប់ពីរនាក់។
ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។
ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖
ទីបីត្រូវសាគើរ ដែលកូនគាត់ និងបងប្អូន ទាំងអស់មានដប់ពីរនាក់។
គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។