Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 25:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណា‌នា ហាណា‌នី អេលា‌ថា គីដាល‌ធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេកា‌សា ម៉ាឡូ‌ធី ហូធារ និង​ម៉ាហា‌ស៊ីយ៉ូត។

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង‌ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេ‌គា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង‌ប្អូន​លោក គឺ​អេថាន ជា​កូន​គូសា‌យ៉ា

ដូច្នេះ ពួក​អ្នក​ចម្រៀង គឺ​ហេម៉ាន អេសាភ និង​អេថាន ក៏​កាន់​ឈិង​លង្ហិន សម្រាប់​វាយ​ឲ្យ​ឮ​រងំ

ឯ​ពួក​កូន​ចៅ​លេវី​ដែល​នៅសល់ គឺ​ក្នុង​ពួក​កូន​របស់​អាំរ៉ាម មាន​សេបួល ក្នុង​ពួក​កូន​របស់​សេបួល មាន​យេដា‌យ៉ា។

ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ។

ហើយ​ខាង​កូន​របស់​មូស៊ី មាន​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​របស់​ឪពុក​គេ។

ទី​ប្រាំមួយ​ត្រូវ​ប៊ូកគា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

ទី​ដប់​បី​ត្រូវ​ស៊ូបា‌អែល ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់

ទី​ដប់​ប្រាំ​ត្រូវ​យេរេ‌ម៉ូត ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

ទី​ម្ភៃមួយ​ត្រូវ​ហូធារ ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

ខាង​ឯ​យេឌូ‌ថិន ពួក​កូន​ចៅ​លោក គឺ​កេដា‌លា សេរី យេសា‌យ៉ា ស៊ីម៉ាយ ហា‌សាប‌យ៉ា និង​ម៉ាធិធា ទាំង​អស់​មាន​ប្រាំមួយ​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូ‌ថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។

ទី​ម្ភៃបី​ត្រូវ​ម៉ាហា‌ស៊ីយ៉ូត ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

ទី​ម្ភៃ​បួន​ត្រូវ​រ៉ូម៉ាមធី-អេស៊ើរ ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សម្រាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​ដប់​បួននាក់ និង​កូន​ស្រី​បី​នាក់។

ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចម្រៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូ‌អែល

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែកអំពាវ​នាវ​នៅ​ចំពោះ​ព្រះ‌អង្គ ទាំង​យប់​ទាំង​ថ្ងៃ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម