ហើយខាងកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ និងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ។
ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ និងយេរេម៉ូត ទាំងអស់បីនាក់។
ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល
ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះព្រះបាទដាវីឌ និងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកសង្ឃ និងពួកលេវី ដូចជាកូនចៅលោកអើរ៉ុនជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ និងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។
សេមើរជាកូនម៉ាសលី ម៉ាសលីជាកូនមូស៊ី មូស៊ីជាកូនម្រ៉ារី ម្រ៉ារីជាកូនលេវី។
កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី អ្នកទាំងនេះជាក្រុមគ្រួសាររបស់លេវី តាមតំណវង្សត្រកូលរបស់គេ ។