Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 24:24

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា​ជា​ទី​ពីរ។

កូន​របស់​ហេប្រុន គឺ​យេរី‌យ៉ា ជាមេ អ័ម៉ា‌រា ជា​អ្នក​ទីពីរ យ៉ាហា‌សៀល ជា​អ្នកបី យេកា‌មាម ជា​អ្នក​ទី​បួន។

ប្អូន​របស់​មីកា គឺ​យីសយ៉ា ហើយ​កូន​របស់​យីសយ៉ា គឺ​សាកា‌រី។

មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សម្រាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី​ដៃ​ខាង​ការ​អ្វី​ក៏​ដោយ គេ​នៅ​ជា‌មួយ​ឯង ដើម្បី​នឹង​សម្រេច​ការ​នេះ។ ចំណែក​ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​គ្នា​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ»។

ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​សង្ឃ​យេហូ‌យ៉ា‌ដា​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ដ្បិត​សង្ឃ​យេហូ‌យ៉ា‌ដា លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

ព្រះបាទ​ហេ‌សេ‌គា​តែង​តាំង​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​របស់​ពួក​គេ គឺ​គ្រប់​គ្នា​មាន​ការ‌ងារ​រៀងៗ​ខ្លួន​ដែល​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី ដើម្បី​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​ទ្វារ​ត្រសាលរបស់​ព្រះ‌យេហូវ៉ា។

គេ​បាន​ដាក់​ពួក​សង្ឃ​តាម​ផ្នែក​របស់​ពួក​គេ និង​ពួក​លេវី​តាម​ផែ្នក​របស់ពួក​គេ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម