១ របាក្សត្រ 23:28ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ សូមមើលជំពូក |
រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលាន នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ដ្បិតទីនោះជាទីបរិសុទ្ធ។