១ របាក្សត្រ 22:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទដាវីឌក៏មានរាជឱង្ការថា៖ «នេះគឺជាព្រះវិហាររបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃតង្វាយដុតសម្រាប់ពួកអ៊ីស្រាអែលហើយ»។ សូមមើលជំពូក |
ប៉ុន្តែ បើអ្នករាល់គ្នានិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ" តើមិនមែនជាព្រះនោះ ដែលស្ដេចហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញទេឬ? ដោយប្រាប់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះ នៅក្រុងយេរូសាឡិម"។
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។