១ របាក្សត្រ 21:23ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ័រ៉ៅណាគាត់ទូលតបថា៖ «បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះហឫទ័យព្រះអង្គចុះ មើល៍ ទូលបង្គំក៏ថ្វាយគោ សម្រាប់តង្វាយដុត រនាស់បញ្ជាន់ស្រូវធ្វើជាឧស និងស្រូវសម្រាប់ជាតង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់»។ សូមមើលជំពូក |
ដូច្នេះ ហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ក៏មករកខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយមកខ្ញុំថា៖ សូមទិញចម្ការរបស់ខ្ញុំ ដែលនៅអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមត៌ក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលទិញ ទុកសម្រាប់ខ្លួនអ្នកចុះយ៉ាងនោះ ទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត។