ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា គាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះព្រះបាទដាវីឌ។
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ ស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំងបួននាក់ ដែលនៅជាមួយក៏ពួន
ឯព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្ដាជនទៅ»។
កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។
ពេលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះដល់ដី គោរពដល់ដាវីឌ។