១ របាក្សត្រ 2:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នាងអ័ប៊ីកែលបង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើជាសាសន៍អ៊ីសម៉ាអែល។ សូមមើលជំពូក |
មួយទៀត បុត្រដឹងហើយថា យ៉ូអាប់ជាកូនសេរូយ៉ា បានប្រព្រឹត្តនឹងបិតាយ៉ាងណា ដោយបានសម្លាប់មេទ័ពសាសន៍អ៊ីស្រាអែលពីរនាក់ គឺអ័ប៊ីនើរ ជាកូននើរ និងអ័ម៉ាសាជាកូនយេធើ ទាំងបានកម្ចាយឈាមនៅវេលាដែលស្រុកកំពុងសុខសាន្តត្រាណ ឈាមចម្បាំងបានប្រឡាក់សំពត់ក្រវាត់ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលគេពាក់។
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។