កាលព្រះបាទដាវីឌបានជ្រាប ទ្រង់ចាត់យ៉ូអាប់ និងពួកពលទ័ពខ្លាំងពូកែទាំងអស់ឲ្យចេញទៅ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។
គេជួលបានរទេះបីម៉ឺនពីរពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្ដាប្រជារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ពនៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូនក៏ចេញពីទីក្រុងទាំងប៉ុន្មានមកច្បាំង។
ពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលទ័ពនៅត្រង់មាត់ទ្វារក្រុង ដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅវាលដោយខ្លួន។