១ របាក្សត្រ 19:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មានមនុស្សមកទូលដល់ព្រះបាទដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ។ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្ដេចបង្គាប់ថា៖ «ចូរស្នាក់នៅក្រុងយេរីខូរសិនចុះ ចាំទម្រាំពុកចង្កាដុះជាថ្មី សឹមត្រឡប់មកវិញ»។ សូមមើលជំពូក |
នៅក្នុងរាជ្យទ្រង់នោះ ហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារលោកយ៉ូស្វេ ជាកូនរបស់លោកនុន ។