ពួកពលទ័ពរបស់ហាដារេស៊ើរបានឃើញថា គេចាញ់ពួកអ៊ីស្រាអែលហើយ ក៏តាំងមេត្រីនឹងព្រះបាទដាវីឌ ហើយចំណុះទ្រង់។ ដូច្នេះ ពួកស៊ីរីមិនព្រមជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
ក្រោយមក ស្តេចរបស់ប្រជាជនអាំម៉ូនសុគតទៅ ហើយហានូនជាបុត្រា បានឡើងសោយរាជ្យជំនួស។
កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ ក៏ចងស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
គ្រានោះ បេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ព្រះអង្គមក មានស្តេចរងសាមសិបពីរអង្គនៅជាមួយទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
បេន-ហាដាដបានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លាជាមួយពួកស្តេចរង ទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា៖ «ចូរត្រៀមខ្លួនប្រយុទ្ធ» គេក៏តម្រៀបគ្នារៀបច្បាំងវាយទីក្រុង។
ដូច្នេះ កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាបណ្ដាលឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។
ពួកស៊ីរីបានបាក់ទ័ពរត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយព្រះបាទដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលបររទេះចម្បាំងអស់ប្រាំពីរពាន់ និងពលថ្មើរជើងបួនម៉ឺននាក់ ក៏សម្លាប់សូបាកជាមេទ័ពដែរ។
មួយឆ្នាំក្រោយមក នៅរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះយ៉ូអាប់នាំពលទ័ពចេញទៅបំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡិម យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាត។
ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំង សម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។
ពេលគេបានឮពីទូលបង្គំភ្លាម នោះគេក៏ស្តាប់តាមទូលបង្គំ ពួកសាសន៍ដទៃគោរពចុះចូលចំពោះទូលបង្គំ។
ដ្បិតគេថា ចៅហ្វាយរបស់យើងទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬ?