ព្រះបាទដាវីឌយកខែលមាសទាំងអស់របស់ពួកទាហាននៃហាដារេស៊ើរ នាំមកក្រុងយេរូសាឡិម។
លោកក៏ចែកលំពែង និងខែលរបស់ព្រះបាទដាវីឌ ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដល់ពួកមេទ័ព។
បន្ទាប់មក ព្រះបាទដាវីឌតាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាប្រោសឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់ទីកន្លែងណាដែលស្ដេចយាងទៅ។
នៅក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ ព្រះបាទដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលព្រះបាទសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។