១ របាក្សត្រ 17:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតតាំងពីយើងនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះយើងមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាលមួយដល់ត្រសាលមួយ ហើយពីរោងឧបោសថមួយដល់រោងឧបោសថមួយទៀត។ សូមមើលជំពូក |
"ចាប់តាំងពីថ្ងៃដែលយើងបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះយើងបាននៅទីនោះឡើយ តែយើងបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រអញ"។
"ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាទីសម្រាប់ស្អាងព្រះវិហារ ឲ្យឈ្មោះរបស់យើងបាននៅទីនោះឡើយ ក៏មិនបានរើសអ្នកណាម្នាក់ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ