១ របាក្សត្រ 17:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតព្រះអង្គបានយកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ធ្វើជារបស់ព្រះអង្គជារៀងរហូតតទៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គក៏ជាព្រះដល់គេដែរ។ សូមមើលជំពូក |
សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។
តើមានសាសន៍ណាមួយនៅផែនដីដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គនេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃពីមុខប្រជារាស្ត្រព្រះអង្គចេញ ជាប្រជារាស្ត្រដែលព្រះអង្គបានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ?