Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 15:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​កេណា‌នា ជា​មេ​ពួក​លេវី លោក​ត្រួត​លើការ​ចម្រៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ព្រោះ​លោក​ជា​អ្នក​ប្រសប់

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌមាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​លើ​ពួក​លេវី ដើម្បី​ឲ្យ​គេ​តម្រូវ​ពួក​ចម្រៀង ជា​បង‌ប្អូន​គេ កាន់​ប្រដាប់​ភ្លេង គឺ​ពិណ ស៊ុង និង​ឈិង លេង​ឲ្យ​ឮ​សូរ​ក្រលួច ហើយ​ឡើង​សំឡេង​ច្រៀង​ដោយ​អំណរ។

ហើយ​ម៉ាធិ‌ធា អេលី‌ផាលេ មីកនេ‌យ៉ា អូបិឌ-អេដុម យីអែល និង​អ័សា‌ស៊ា ក៏​កាន់​ស៊ុង​ខ្សែ​ប្រាំ​បី សម្រាប់​ចាប់​នាំ​មុខ​ពួក​ចម្រៀង

ឯ​បេរេ‌គា និង​អែល‌កា‌ណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សម្រាប់​បើក​ឲ្យ​ហិប​ចូល

ឯ​ព្រះបាទ​ដាវីឌ​ព្រះ‌ពស្ត្រ​សំពត់​ខ្លូត​ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​ពួក​លេវី​ដែល​សែង​ហិប ពួក​ចម្រៀង និង​កេណា‌នា ជា​មេ​លើ​ពួក​ចម្រៀង​ផង ហើយ​ដាវីឌ​ក៏​ពាក់​អេផូឌ ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម