១ របាក្សត្រ 15:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទដាវីឌបានសង់ដំណាក់ផ្ទាល់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែងសម្រាប់ហិបរបស់ព្រះ គឺបានដំឡើងត្រសាលសម្រាប់ហិបនោះ។ សូមមើលជំពូក |
បន្ទាប់មក ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងអស់ និងពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកក្រុងយេរូសាឡិម ដើម្បីនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក។