ដូច្នេះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់ពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីយកហិបរបស់ព្រះពីក្រុងគារយ៉ាត់-យារីម។
បន្ទាប់មក ព្រះបាទដាវីឌប្រមូលមនុស្សទាំងអស់ ជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួនបីម៉ឺននាក់
ព្រះបាទសាឡូម៉ូនបានសោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំប្រទល់អេស៊ីព្ទទៀត នគរទាំងនោះតែងនាំយកសួយអាករមកថ្វាយព្រះបាទសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម។
នៅវេលានោះ ព្រះបាទសាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង អស់ប្រាំពីរថ្ងៃ រួចរាប់ប្រាំពីរថ្ងៃទៀត សរុបទាំងអស់ដប់បួនថ្ងៃ។
ស្តេចបាប៊ីឡូនក៏សម្លាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
ក្រុមជំនុំទាំងអស់គ្នាក៏យល់ព្រមធ្វើដូច្នោះ ដ្បិតប្រជាជនពេញចិត្តនឹងការនោះ។
ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីយកហិបរបស់ព្រះយេហូវ៉ាដ៏ជាព្រះមក ដែលព្រះអង្គគង់នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលហិបនោះបានហៅតាមព្រះនាមរបស់ព្រះអង្គ។
ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។
និងនៅលើមហាសាគរ ហើយកម្រៃរបស់អ្នក គឺជាស្រូវពីស្រុកស៊ីហោរ ជាចម្រូតតាមដងទន្លេនីល អ្នករាល់គ្នាជាឈ្មួញនៃសាសន៍ទាំងនោះ។
ចុះឥឡូវនេះ តើអ្នកមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ? ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីផឹកទឹកទន្លេនោះ?
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់ពួកគេនៅថ្ងៃទីបី។ ក្រុងទាំងនោះគឺ ក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងប្អៀរ៉ុត និងក្រុងគារយ៉ាត់-យារីម។
រួចគេចាត់មនុស្សឲ្យទៅឯពួកគារយ៉ាត់-យារីម ប្រាប់ថា៖ «ពួកភីលីស្ទីនបាននាំយកហិបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះ សូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ»។
នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។
ចាប់តាំងពីថ្ងៃដែលហិបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់ម្ភៃឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះរកព្រះយេហូវ៉ា។