១ របាក្សត្រ 11:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកអ្នកក្រុងយេប៊ូសបានពោលទៅព្រះបាទដាវីឌថា៖ «ឯងចូលមកក្នុងស្រុកនេះមិនបានឡើយ» ប៉ុន្តែ ព្រះបាទដាវីឌបានវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន គឺជាក្រុងរបស់ព្រះបាទដាវីឌ។ សូមមើលជំពូក |
គ្រានោះ ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើកុលសម្ពន័្ធទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក
បន្ទាប់មក ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងអស់ និងពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកក្រុងយេរូសាឡិម ដើម្បីនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក។