លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ ហើយព្រះបាទដាវីឌបានតាំងលោកឲ្យត្រួតលើពួកកងអង្គរក្ស។
យ៉ូអាប់ជាមេបញ្ជាការលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ ហើយបេណាយ៉ាជាកូនយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម
នេះហើយជាស្នាដៃដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយមានឈ្មោះល្បីនៅក្នុងចំណោមពួកខ្លាំងពូកែទាំងបីនាក់នោះ។
ឯមនុស្សខ្លាំងពូកែក្នុងចំណោមពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម