អ្នកបន្ទាប់ មានកូនដូដូរ ឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំងបីនាក់។
លោកមានកេរ្តិ៍ឈ្មោះក្នុងចំណោមអ្នកទាំងសាមសិបរូប តែលោកមិនស្មើនឹងអ្នកទាំងបីរូបនោះឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកឲ្យត្រួតលើពួកកងអង្គរក្សរបស់ស្ដេច។
បន្ទាប់មក អេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់ ដែលនៅជាមួយព្រះបាទដាវីឌ ក្នុងគ្រាដែលពួកភីលីស្ទីនលើកគ្នាមកច្បាំង ហើយពួកអ៊ីស្រាអែលដកថយនោះ។
ដោយមានព្រះបន្ទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឃាត់ទូលបង្គំ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាទ្រង់មិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។
លោកមានកេរ្តិ៍ឈ្មោះជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប ហើយបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីនោះឡើយ។
ដូដាយ ជាពួកអ័ហូអា ត្រួតលើពួកវេនខែទីពីរ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមានពីរម៉ឺនបួនពាន់នាក់។
អ័ប៊ីសួរ ណាម៉ាន អ័ហូអា