Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 10:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ និង​គ្រឿង​សស្ត្រា‌វុធ ហើយ​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ស្រុក​ភីលី‌ស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ និង​ពួក​បណ្ដា‌ជន​ផង

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ កុំ​ប្រកាស​ប្រាប់​តាម​ផ្លូវ នៅ​ក្នុង​ក្រុង​អាស‌កាឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​របស់​សាសន៍​ភីលី‌ស្ទីន បាន​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​របស់​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ។

គេ​ដាក់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះ‌សិរ​របស់​ទ្រង់​ព្យួរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដាកុន។

បន្ទាប់​មក ព្រះបាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ថា៖ «ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​យើង​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​គេ​មក​មើល​ងាយ​យើង» តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ។

ដល់​ស្អែក​ឡើង ពេល​ពួក​ភីលី‌ស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់​ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​របស់​ទ្រង់​ទាំង​បី ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ។

ព្រះ‌ករុណា​បាន​តម្កើង​អង្គ​ទ្រង់ ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌។ ព្រះ​ករុណា​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​របស់​ព្រះ‌វិហារ​របស់​ព្រះ​អង្គ​មក​ចំពោះ​ព្រះ​ករុណា ហើយ​ព្រះ​ករុណា និង​ពួក​សេនាបតី ពួក​មហេសី និង​ពួក​ស្ដ្រី​អ្នក​ម្នាង​របស់​ព្រះ​ករុណា បាន​ផឹក​ស្រា​ពី​ពែង​ទាំង​នោះ ព្រះ​ករុណា​បាន​សរសើរ​តម្កើង​ព្រះដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ និង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ឯ​ព្រះ ដែល​ដង្ហើម​របស់​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្តរបស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ក៏​ជា​របស់​ព្រះ​អង្គ ព្រះ‌ករុណា​មិន​បាន​លើក​តម្កើង​ព្រះ‌អង្គ​ទេ។

ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម