Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 10:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ភីលី‌ស្ទីន​បាន​ដេញ​តាម​សូល និង​ពួក​បុត្រា​របស់​ព្រះ‌អង្គ​យ៉ាង​ប្រកិត គេ​បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ និង​ម៉ាលគី-ស៊ូអា ជា​បុត្រា​របស់​ព្រះបាទ​សូល។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ហើយ​ព្រះបាទ​យ៉ូសៀស​បាន​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​ពេល​ផារ៉ោន-នេកោ​បាន​ឃើញ ក៏​បាន​ធ្វើ​គុត​ទ្រង់​នៅ​ត្រង់​មេគី‌ដោ។

ក៏​សម្លាប់​ពួក​បុត្រា​របស់​ព្រះបាទ​សេដេ‌គា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន នាំ​ទ្រង់​ទៅ​ក្រុង​បាប៊ី‌ឡូន។

ចម្បាំង​នោះ​បាន​ធ្វើ​ឲ្យ​ស្ដេច​សូល​លំបាក​ណាស់ ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​គេ​ធ្វើ​ឲ្យ​ទ្រង់​តក់​ស្លុត​យ៉ាង​ខ្លាំង។

នើរ បង្កើត​គីស គីស​បង្កើត​សូល ហើយ​សូល​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ណាដាប់ និង​អែស-បាល។

នើរ​បង្កើត​គីស គីស​បង្កើត​សូល សូល​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ណាដាប់ និង​អែស-បាល

មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

រី​ឯ​បុត្រា​របស់​ស្ដេច​សូល នោះ​គឺ​យ៉ូណា‌ថាន​មួយ យីសវី​មួយ និង​ម៉ាលគី-ស៊ូអា​មួយ ឯ​បុត្រី​ទាំង​ពីរ​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ថា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ថា​មីកាល។

យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។

ពួក​ភីលី‌ស្ទីន​ដេញ​តាម​ស្ដេច​សូល និង​ពួក​បុត្រា​របស់​ព្រះ‌អង្គ​យ៉ាង​ប្រកិត គេ​បាន​សម្លាប់​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ និង​ម៉ាល‌គី-ស៊ូអា ជា​បុត្រា​សូល។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម