កូនអ័ណា គឺឌីសសុន កូនឌីសសុន គឺហិមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។
នេះជាពូជអំបូរដែលកើតពីពួកហូរីមក គឺឡូថាន សូបាល ស៊ីបៀន អ័ណា
កូនរបស់សូបាល គឺអាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និងអូណាម ឯកូនរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ណា។
កូនរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន ហើយកូនរបស់ឌីសសាន គឺ អ៊ូស និងអ័រ៉ាន។