កូនរបស់ឡូថាន គឺហូរី និងហោម៉ាម ឯធីមណានាងជាប្អូនរបស់ឡូថាន។
កូនចៅរបស់ឡូថាន គឺហូរី ហេម៉ាន និងប្អូនស្រីរបស់ឡូថាន គឺធីមណា។
កូនរបស់សៀរ គឺឡូថាន សូបាល ស៊ីបៀន អ័ណា ឌីសសុន អេស៊ើរ និងឌីសសាន។
កូនរបស់សូបាល គឺអាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និងអូណាម ឯកូនរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ណា។
ពីមុន សាសន៍ហូរីក៏នៅស្រុកសៀរនោះដែរ តែកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបានតាំងទីលំនៅនៅកន្លែងរបស់គេ ដូចសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)។
ដូចព្រះអង្គបានធ្វើសម្រាប់កូនចៅអេសាវ ដែលនៅស្រុកសៀរ កាលព្រះអង្គបានបំផ្លាញសាសន៍ហូរីពីមុខគេចេញនោះដែរ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅនៅកន្លែងរបស់គេ រហូតមកដល់សព្វថ្ងៃ។