ក៏មានរាជឱង្ការថា៖ «ប្អូនអើយ តើទីក្រុងប្រភេទណាដែលឲ្យមកខ្ញុំនេះ?» រួចទ្រង់ហៅទីក្រុងទាំងនោះថា ស្រុកកាបួល ដរាបដល់សព្វថ្ងៃនេះ។
ប៉ុន្តែ ពេលហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនបានប្រទាននោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងក្រុងទាំងនោះទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងបីរបស់ក្រុងទីរ៉ុស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ ដល់សាសន៍អេដុម ហើយមិនបាននឹកចាំសេចក្ដីសញ្ញា ជាបងប្អូននឹងគ្នាសោះ។
រួចបត់ទៅទិសខាងកើត ទៅដល់បេត-ដាកុន ហើយជាប់នឹងសាប់យូឡូន និងជ្រលងភ្នំយីបថា-អែល រួចបន្តទៅខាងជើង ដល់បេត-អេមែក និងណេអែល ហើយបន្តទៅខាងជើង រហូតដល់ក្រុងកាបួល