Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 7:36

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម សិង្ហ និង​ដើម​លម៉ើ នៅ​នឹង​បន្ទះ​ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ​ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំ‌វិញ​ដែរ។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំ‌វិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ

ទ្វារ​ទាំង​ពីរ​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូ‌ប៊ីម និង​ដើម​លម៉ើ​ផង។

ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូ‌ប៊ីម ជា​ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចម្លាក់​ផង។

ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្ដាល​ក្រប នោះ​មាន​ឆ្លាក់​ជា​រូប​សិង្ហ គោ និង​ចេរូ‌ប៊ីម ឯ​នៅ​ខាង​លើក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ និង​គោ​នោះ មាន​ក្បាច់​រំយោល

ហើយ​ពី​ខាង​លើ​ជញ្ជាំង​គ្រោង​នោះ មាន​បន្ទះ​ចេញ​ជា​រាង​មូល កម្ពស់​កន្លះ​ហត្ថ ឯ​ខាង​លើ​បន្ទះ​នោះ និង​ជើង​កំណល់ បាន​ភ្ជាប់​ជា‌មួយ​គ្នា

គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​គ្រោង​ទាំង​ដប់​នោះ ទាំង​អស់​សិត​ពី​ពុម្ព​តែ​មួយ មាន​ទំហំ​មាន​រាង​ដូច​គ្នា។

គ្រប់​គ្នា​មាន​មុខ​បួន មុខ​ទី​មួយ​ជា​មុខ​ដូច​ជា​ចេរូ‌ប៊ីន មុខ​ទី​ពីរ​ជា​មុខ​មនុស្ស មុខ​ទី​បី​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​បួន​ជា​មុខ​ឥន្ទ្រី។

ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ទ្វារ​នោះ​មាន​ប្រាំបី​ថ្នាក់។

សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ទី‌លាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​ប្រាំបី​ថ្នាក់​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម