១ ពង្សាវតារក្សត្រ 7:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល សូមមើលជំពូក |
ទ្រង់ដាក់ចេរូប៊ីមទាំងពីរនៅកណ្ដាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីមទាំងពីរក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីមមួយ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីមមួយទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីមទាំងពីរនៅប្រទល់គ្នាត្រង់កណ្ដាលព្រះវិហារ។