គាត់សិតធ្វើក្បាច់លង្ហិនពីរដុំ ដាក់លើក្បាលសសរទាំងពីរ មួយៗមានកម្ពស់ប្រាំហត្ថដូចគ្នា។
គាត់សិតធ្វើសសរពីរដោយលង្ហិន ទាំងពីរមានកម្ពស់ដប់ប្រាំបីហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជាដប់ពីរហត្ថក្នុងសសរមួយៗ។
មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។
លោកធ្វើសសរប្រាំ និងតម្ពក់សម្រាប់រនាំងនោះ ឯក្បាច់ក្បាលសសរ និងគន្លឹះទាំងប៉ុន្មាន នោះសុទ្ធតែស្រោបដោយមាសទាំងអស់ ចំណែកជើងទាំងប្រាំ នោះធ្វើពីលង្ហិន។
ជើងទ្រសសរទាំងអស់ធ្វើពីលង្ហិន ឯតម្ពក់សសរ និងគន្លឹះទាំងប៉ុន្មានធ្វើពីប្រាក់ ក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ ហើយអស់ទាំងសសរទីលាន ភ្ជាប់គ្នាដោយសារតម្ពក់ប្រាក់។
សសរទាំងបួន និងជើងទ្រទាំងបួនសម្រាប់រនាំង ធ្វើពីលង្ហិន ឯតម្ពក់ និងគន្លឹះធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ។
គេយកប្រាក់ ១ ៥៧៥ សេកែលទៅធ្វើជាតម្ពក់ និងគន្លឹះទាំងប៉ុន្មានសម្រាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា។
មានក្បាច់ក្បាលសសរលង្ហិននៅពីលើក្បាល សសរមួយៗកម្ពស់ប្រាំហត្ថ មានក្បាច់ក្រឡាអួន និងផ្លែទទឹម សុទ្ធតែធ្វើពីលង្ហិននៅជាប់ជុំវិញផង ហើយសសរទីពីរក៏មានក្បាច់ក្រឡាអួន និងផ្លែទទឹមដូចគ្នាដែរ។