នៅឆ្នាំទីបួន ខែទីពីរនោះ គេបានដាក់ចុះជើងជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា។
ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
ដល់ឆ្នាំទីដប់មួយ ខែទីប្រាំបី គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់តាមគម្រោង។ ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់រយៈពេលប្រាំពីរឆ្នាំ។
ក្រោយដែលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ
លុះផុតម្ភៃឆ្នាំដែលព្រះបាទសាឡូម៉ូនស្អាងទាំងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជវាំងទាំងពីររួចជាស្រេចហើយ
ទ្រង់ចាប់ផ្ដើមស្អាង នៅថ្ងៃទីពីរខែទីពីរ ក្នុងឆ្នាំទីបួននៃរាជ្យរបស់ទ្រង់។
កិច្ចការទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ នោះបានធ្វើទុកជាស្រេច ចាប់ពី ថ្ងៃដែលគេចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា រហូតដល់បានធ្វើហើយ ដូច្នេះ ព្រះដំណាក់របស់យេហូវ៉ាបានស្អាងរួចជាស្រេច។