ស្លាបម្ខាងៗរបស់ចេរូប៊ីមមួយ មានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជាដប់ហត្ថ
នៅខាងក្នុងទីបរិសុទ្ធបំផុត ទ្រង់បានធ្វើរូបចេរូប៊ីមពីរ ដោយឈើអូលីវ មានកម្ពស់ដប់ហត្ថទាំងគូ។
ឯចេរូប៊ីមមួយទៀតនោះ ក៏មានដប់ហត្ថដែរ ចេរូប៊ីមទាំងពីរមានរាងមានទំហំប៉ុនគ្នា។
នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។
គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួន។