ឯព្រះវិហារដែលព្រះបាទសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយហុកសិបហត្ថ ទទឹងម្ភៃហត្ថ ហើយកម្ពស់សាមសិបហត្ថ
ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
មានថែវខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយម្ភៃហត្ថ ឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹងដប់ហត្ថ ចេញពីមុខព្រះវិហារទៅ
រីឯទំហំខ្នាត ដែលព្រះបាទសាឡូម៉ូនបានប្រើសម្រាប់សង់ព្រះដំណាក់របស់ព្រះ មានបណ្តោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមហត្ថពីបុរាណ។