ទ្រង់រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សម្រាប់ដាក់ហិបសញ្ញារបស់ព្រះយេហូវ៉ា។
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយម្ភៃហត្ថ ទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិតាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សម្រាប់ទទួលព្រះបន្ទូល។
ឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទដោយឈើតាត្រៅ ឥតឃើញថ្មឡើយ។
ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។
ឯជាប់នឹងជញ្ជាំងព្រះវិហារ និងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ។
ហើយជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សម្រាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ
បន្ទាប់មក ពួកសង្ឃនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ចូលទៅកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរូប៊ីម។
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលទូលបង្គំទូលអង្វរ ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ កាលទូលបង្គំប្រទូលដៃឆ្ពោះទៅកាន់ ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ។