ផ្នែកខាងមុខនៃព្រះវិហារ មានបណ្តោយសែសិបហត្ថ។
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយម្ភៃហត្ថ ទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិតាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សម្រាប់ទទួលព្រះបន្ទូល។
ឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទដោយឈើតាត្រៅ ឥតឃើញថ្មឡើយ។
ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើ និងច្រវាក់។
ហើយផ្លូវចូល មានទទឹងដប់ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះប្រាំហត្ថ ហើយម្ខាងទៀតក៏ប្រាំហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បានសែសិបហត្ថ និងទទឹងម្ភៃហត្ថ។