១ ពង្សាវតារក្សត្រ 6:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តិរបស់យើង ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់យើងទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះយើងនឹងសម្រេចដល់អ្នក តាមពាក្យដែលយើងបានសន្យានឹងដាវីឌ ជាឪពុកអ្នក សូមមើលជំពូក |
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីនេះទៀត ជាសេចក្ដីដែលព្រះអង្គបានសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា "នឹងមិនដែលខានមានពូជអ្នកអង្គុយលើបល្ល័ង្ករាជ្យរបស់សាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខយើង ដូចជាអ្នកបានដើរនោះដែរ"។
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ