ស្តេចបានបង្គាប់ឲ្យគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានតម្លៃ សម្រាប់ដាក់ធ្វើជាឫសជញ្ជាំងរបស់ព្រះវិហារ។
ទូលបង្គំបានបំផ្លាញពួកគេ ទាំងចាក់ទម្លុះគេ មិនឲ្យក្រោកឡើងវិញឡើយ ពួកគេបានដួលនៅក្រោមជើងទូលបង្គំ។
«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា "ព្រះយេហូវ៉ាបានសួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យយើងនៅឬ?
មួយទៀត កាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ។
ឯរបស់ទាំងអស់នេះបានធ្វើដោយថ្មមានតម្លៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹមដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ។
គ្រានោះ ទ្រង់បង្គាប់ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សម្រាប់ស្អាងព្រះដំណាក់នៃព្រះ
តែព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់យើងថា "អ្នកបានកម្ចាយឈាមជាច្រើន ហើយមានចម្បាំងច្រើន ឯងមិនត្រូវស្អាងព្រះវិហារសម្រាប់ឈ្មោះយើងទេ ព្រោះបានកម្ចាយឈាមជាច្រើននៅលើផែនដី នៅចំពោះយើង។
ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានតម្លៃ ដែលដាក់យ៉ាងមាំមួន អ្នកណាដែលជឿ នោះមិនត្រូវភ័យខ្លាចឡើយ។