១ ពង្សាវតារក្សត្រ 4:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល (លោកនោះបានយកនាងថាផាត ជាបុត្រីព្រះបាទសាឡូម៉ូនធ្វើជាភរិយា)។ សូមមើលជំពូក |
ពួកម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញ គឺអស់បីស្រុក
ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។