Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ ពង្សាវ‌តារ‌ក្សត្រ 22:41

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យេ‌ហូសា‌ផាត ជា​កូន​អេសា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ព្រះ​បាទ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ គេ​បញ្ចុះ​សព​ទ្រង់​ជា​មួយ​នឹង​បុព្វ‌បុរស​របស់​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស ហើយ​យេ‌ហូសា‌ផាត ជា​‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

តែ​ដល់​ឆ្នាំ​ទី​បី​នោះ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រា‌អែល

ដូច្នេះ ព្រះបាទ​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ព្រះបាទ​យេ‌ហូសា‌ផាត​មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ ពេល​ឡើង​សោយ‌រាជ្យ ទ្រង់សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ។ មាតា​ទ្រង់ គឺ​ព្រះ‌នាង​អ័ស៊ូ‌បា បុត្រី​ស៊ីល‌ហ៊ី។

ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត

ព្រះបាទ​យេ‌ហូសា‌ផាត​ជា​បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​បិតា ទ្រង់​ក៏ពង្រឹង​កម្លាំង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល។

ព្រះបាទ​យេ‌ហូសា‌ផាត​សោយ‌រាជ្យ​នៅ​ស្រុក​យូដា ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ​នោះ មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ មាតា​ព្រះ‌នាម​ថា អ័ស៊ូ‌បា ជា​បុត្រី​ស៊ីល‌ហ៊ី។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម