១ ពង្សាវតារក្សត្រ 21:13ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ សូមមើលជំពូក |
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។