១ ពង្សាវតារក្សត្រ 21:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយគាត់ គេក៏ធ្វើតាមសេចក្ដីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្ដីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ សូមមើលជំពូក |
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។